AirAsia Newsroom

View Original

ជើងហោះហើរបាងកក-ភ្នំពេញរបស់ AirAsia បានត្រលប់មកវិញចាប់ផ្ដើមត្រឹមតែ USD 55 នឹងមានជើងហោះហើរ បន្ថែមផ្សេងទៀតទៅកាន់ប្រទេសដោយមិនតម្រូវឱ្យធ្វើច​ត្តា​ឡី​ស័ក

បាងកក ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 - បន្ទាប់ពីប្រទេសកម្ពុជាបានប្រកាសពីការលើកមិនឱ្យ​មានការធ្វើច​ត្តា​ឡី​ស័កសម្រាប់អ្នកធ្វើដំណើរបរទេសដែលទទួលការចាក់វ៉ាក់សាំងរួច AirAsia បានប្រកាសបន្តសេវាកម្មជើងហោះហើរអន្តរជាតិរបស់ខ្លួនពីទីក្រុងបាងកក (ដុនមឿង) ទៅកាន់រាជធានីភ្នំពេញចាប់ពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2021 តទៅ ជាមួយជើងហោះហើរ 3 ដងក្នុងមួយសប្តាហ៍ (ថ្ងៃពុធ សុក្រ អាទិត្យ)។

ថ្លៃសំបុត្រធ្វើដំណើរទាំងអស់សម្រាប់សមាជិក BIG Member ចាប់ផ្តើមត្រឹមតែ USD 55 ក្នុងមួយលើកដែលអាចកក់ទុកចាប់ពីថ្ងៃទី 18-28 ខែវិច្ឆិកា ឆ្នាំ 2021 សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2021 ដល់ថ្ងៃទី 25 ខែមីនា ឆ្នាំ 2022។ កៅអីប្រូម៉ូសិនមានកំណត់ ហើយមានផ្តល់ជូនតាមតំរូវការកក់មុន។

នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Thailand លោក Santisuk Klongchaiya បានមានប្រសាសន៍ថា “ជាមួយនឹង​គោលការណ៏​ប្រកាសបើកដំណើរការឡើងវិញរបស់ប្រទេសថៃ ក្រុមហ៊ុន AirAsia បានខ្នះខ្នែងក្នុងការស្វែងរកឱកាសដើម្បីនាំយកជើងហោះហើរដែលត្រូវបានផ្អាកទាំងអស់មកវិញ។ ​សម្រាប់​​ផ្តល់ជូន​នូវ​ការហោះភ្ជាប់​ទៅកាន់​ប្រទេសផ្សេងៗទៀត​ដែល​ចែករំលែក​គោលការណ៏​ទេសចរណ៍​ដូចនឹងប្រទេស​ថៃ ជាពិសេស​ប្រទេស​​ក្នុងតំបន់​អាស៊ាន​សម្រាប់​គាំទ្រ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច និង​ទេសចរណ៍” ។

“ប្រទេសកម្ពុជាបានរៀបចំនិងត្រៀមលក្ខណៈចាំបាច់រួចរាល់ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ម្តងទៀត ហើយអ្នកដំណើរដែលទទួលការចាក់វ៉ាក់សាំងពេញលេញអាចមកទស្សនាក្នុងប្រទេសដោយមិនចាំបាច់ធ្វើច​ត្តា​ឡី​ស័ក។ ក្រុមហ៊ុន AirAsia ស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៏នេះ។ ភ្នំពេញគឺជាទិសដៅដ៏សំខាន់សម្រាប់អ្នកធ្វើដំណើរអាជីវកម្ម រួមទាំងអ្នកវិនិយោគថៃផងដែរ។ ក្រុមហ៊ុន AirAsia បានទទួលស្គាល់ថាខ្លួនអាចជួយសម្រួលដល់ការធ្វើដំណើរបែបនេះ ដោយបើកជើងហោះហើរនេះឡើងវិញ” លោក Santisuk បានមានប្រសាសន៍។

អ្នកដំណើរដែលចូលប្រទេសថៃពីកម្ពុជាមិនតម្រូវឱ្យធ្វើច​ត្តា​ឡី​ស័ក ដោយសារប្រទេសកម្ពុជាស្ថិតក្នុងចំណោម 63 ប្រទេសដែលត្រូវបានអនុម័តចូលក្នុងកម្មវិធី Test and Go របស់ប្រទេសថៃ។ អ្នកដំណើរចូលមកកាន់ប្រទេសថៃនឹងតម្រូវឱ្យចុះឈ្មោះក្នុងប្រព័ន្ធ Thai Pass (7 ថ្ងៃមុនពេលធ្វើដំណើរ) ដែលអាចធ្វើទៅបានដោយងាយស្រួលដោយគ្រាន់តែបញ្ចូលឯកសារទាំងអស់ទៅកាន់ tp.consular.go.th ។

ដូចគ្នានេះដែរអ្នកដំណើរដែលចូលប្រទេសកម្ពុជាដែលបានចាក់វ៉ាក់សាំងរួចរាល់តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) មិនចាំបាច់ធ្វើច​ត្តា​ឡី​ស័ក។ អ្នកដំណើរទាំងអស់ត្រូវប្រាកដថាបានទទួលវ៉ាក់សាំងមិនតិចជាង 14 ថ្ងៃមុនពេលចេញដំណើរ និងមានការធ្វើតេស្ត RT-PCR អវិជ្ជមានសម្រាប់ COVID-19 (យ៉ាងហោចណាស់ 72 ម៉ោង មុនពេលធ្វើដំណើរ)។ អ្នកដំណើរនឹងតម្រូវឱ្យធ្វើតេស្តរហ័សម្ដងទៀតនៅពេលមកដល់ព្រលានយន្តហោះកម្ពុជាហើយត្រូវបង្ហាញថាអវិជ្ជមានដែលចំណាយពេលប្រហែល 15 - 20 នាទី។ ការដាក់ឱ្យនៅដាច់ដោយឡែកឬធ្វើច​ត្តា​ឡី​ស័ករយៈពេល 14 ថ្ងៃនៅតែអនុវត្តចំពោះអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំង។

ក្រុមហ៊ុន AirAsia បានចំណាយពេលសម្រាកក្នុងការហោះហើររយៈពេល 20 ខែចុងក្រោយនេះ ដើម្បីកែលម្អ និងកែប្រែនីតិវិធីរបស់ខ្លួន ដើម្បីផ្ដល់ប្រយោជន៍ខ្ពស់បំផុតដល់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកធ្វើដំណើរ និងនិយោជិតទាំងអស់។ បុគ្គលិកAirAsia ទាំងអស់បានចាក់វ៉ាក់សាំងរួចរាល់ដើម្បីប្រតិបត្តិការជើងហោះហើរ និងបំពេញកាតព្វកិច្ចទាំងអស់នេះ រួមទាំងបុគ្គលិកនៅស្ថានីយអាកាសយានដ្ឋានផងដែរ។

តាមដានព័ត៌មានថ្មីៗ និងការផ្សព្វផ្សាយពីក្រុមហ៊ុន AirAsia តាមរយៈ Twitter (@airasiaTH) និង Facebook (facebook.com/airasiatravels.th)