AirAsia System Upgrade: ដ ើម្បីឱ្យការដ្វើ ំដ ើរកាន់តែរលូន អ្នក ំដ ើរអាចដ្រើ ្ាស់្រព័នធSelf-Check-in កនុងរយៈដពល ១៤ ថ្ងៃមុនថ្ងៃដ្វើ ំដ ើរ។
ស៊េប៉ាង, ម៉ាឡេស៊ី, ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ - AirAsia បានប្រកាសពីការតម្លើងប្រព័ន្ធប្រើប្រាស់ថ្មី ដើម្បីជម្រុញឱ្យការធ្វើដំណើរកាន់តែមានភាពប្រសើរ ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៨ ម៉ោង ចាប់ពីវេលាម៉ោង ៧ យប់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ទៅដល់ម៉ោង ៣ ព្រឹក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលនេះ ដើម្បីទទួលបាននូវការធ្វើដំណើរប្រកបដោយរលូន សូមអ្នកធ្វើដំណើរអនុវត្តតាមជំហានខាងក្រោម៖
ការ Check-In ដោយខ្លួនឯង៖ អ្នកដំណើរទាំងអស់ រួមទាំងអ្នកដំណើរដែលបានកក់សំបុត្រជាក្រុម និងមានជើងហោះហើរតភ្ជាប់ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អាចធ្វើការ Check-in ដោយខ្លួនឯងតាមរយៈកម្មវិធី AirAsia MOVE ដែលឥឡូវនេះបានដាក់ឱ្យប្រើប្រាស់។ អ្នកដំណើរអាចធ្វើការ Check-in ដោយខ្លួនឯងបាន រយៈពេល ១៤ ថ្ងៃ មុនថ្ងៃចេញដំណើរ។
ការមកដល់មុនម៉ោង៖ អ្នកដំណើរទាំងអស់ ជាពិសេសអ្នកដំណើរដែលបានកក់សំបុត្រជាក្រុម ឬអ្នកដំណើរដែលតម្រូវឱ្យមានការផ្តល់ជូនពិសេស សូមអញ្ជីញធ្វើដំណើរមកដល់អាកាសយានដ្ឋានឱ្យបានមុនយ៉ាងតិច ៣ ម៉ោង មុនម៉ោងចេញដំណើរ ដើម្បីរៀបចំបែបបទធ្វើដំណើរ។ ការត្រួតពិនិត្យនៅតាមបញ្ជរ ក៍ដូចជាការដាក់ផ្ញើឥវ៉ាន់ជាមួយ AirAsia នៅក្នុងអាកាសយានដ្ឋានដែល AirAsia មានប្រតិបត្តិការ នឹងត្រូវបានរៀបចំឱ្យមានភាពប្រសើរឡើង។
ការប្រើប្រាស់ E-Boarding Pass៖ សូមធ្វើការទាញយក E-Boarding Pass ពីកម្មវិធី AirAsia MOVE ហើយរក្សាទុកនៅលើប្រព័ន្ធឌីជីថល ឬទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ព្រីនចេញនោះឡើយ។
ការធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនង៖ អ្នកធ្វើដំណើរដែលមានជើងហោះហើរនៅក្នុងរយៈពេលដែលបានជម្រាបជូនខាងលើ នឹងទទួលបានការជូនដំណឹងតាមរយៈអុីមែល និងសារទូរស័ព្ទ។ សូមធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងរបស់លោកអ្នក ដើម្បីទទួលបានព័ត៌មានទាក់ទងទៅនឹងជើងហោះហើររបស់ AirAsia.
សូមជម្រាបផងដែរ រាល់ការកក់ជើងហោះហើររបស់ AirAsia ការកែប្រែ ការចុះឈ្មោះ ការកក់ជើងហោះហើរ+សណ្ឋាគារ ការចេញពិន្ទុ និងការទូរទាត់រង្វាន់តាមរយៈ AirAsia Rewards ការទូទាត់សម្រាប់ការកក់ដែលមានស្រាប់ និងការទិញបន្ថែម រួមទាំងការបង់ពន្ធតាមអ៊ីនធឺណិត នឹងត្រូវផ្អាកដំណើរការក្នុងអំឡុងពេលនេះ។
សេវាកម្មផ្សេងទៀតដែលមាននៅលើកម្មវិធី AirAsia MOVE និង airasia.com ក៏ដូចជាសេវាកម្មទាំងឡាយដែលមិនទាក់ទងនឹងការហោះហើររបស់ AirAsia នឹងនៅមានដំណើរការធម្មតា។